អំពីក្រុមហ៊ុន

ក្រុមហ៊ុន​ ឡុងស្រេង​​ អន្តរជាតិខូអិលធីឌី ជាក្រុមហ៊ុន​ឯកជនមួយដែលបានបោះទុនវិនិយោគ លើវិស័យឧស្សាហ៏កម្មកៅស៊ូក្រែប ដែលមាន​ផ្ទៃដីកៅស៊ូសរុប​ ៧៣១៣,៦៧ ហិកតា​ ស្តិត​នៅឃុំព្រែកកក់​  ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយ  ១៦១ គីឡូម៉ែតពីរាជធានីភ្នំពេញ ។

ក្នុង​ផែនការប្រាំឆ្នាំ  ២០០៨ ដល់ឆ្នាំ ២០១៣ ក្រុមហ៊ុន ឡុងស្រេង​​អន្តរជាតិ បានដាំអស់ផ្ទៃដីកៅស៊ូរបស់ខ្លួន គ្រប់តាមផែនការ លើផ្ទៃដីសរុបចំនួន   ៧៣១៣.៧៦​ ហិកតា បច្ចុប្បន្នក្រុមហ៊ុនកំពុង ថែទាំយ៉ាងយកចិត្តទុនដាក់បំផុតទៅតាមបទដ្ឋានបច្ចេកទេស​

ក្រុមហ៊ុន ឡុងស្រេង​ អន្តរជាតិ ជាក្រុមហ៊ុនកៅស៊ូក្រែបឈានមុនគេ នៅព្រះរាជាណាចក្រកម្ពុជា លើការងារគ្រប់គ្រងអាជីវកម្មជ័រកៅស៊ូក្រែប។ តំបន់កៅស៊ូឧស្សាហ៏កម្មកៅស៊ូក្រែប​ដែល​គ្រប់គ្រងដោយក្រុមហ៊ុន​ ឡុងស្រេង​ អន្តរជាតិ​ គិតត្រឹមឆ្នាំ ២០១៣​​​  ចំនួនផ្ទៃដីគៅស៊ូសរុប ទាំងក្រុហ៊ុន ឯកជន និងកៅស៊ូគ្រួសារ មានចំនួនជាង​  ២៥០០០​​​  ហិកតា  មានលទ្ធភាពផលិតជ័រកៅស៊ូក្រែប នាំចេញទៅកាន់ទីផ្សាពិភពលោក ពី​ ២០០០០​ ទៅ ៣០០០០​​ តោន  ក្នុងមួយឆ្នាំ នឹងអាចបង់ចំណូលថវិកាជាតិក្នុង​មួយឆ្នាំពី ៥ ទៅ​ ៦លានដុល្លារ ។

ក្រុមហ៊ុន​ ឡុងស្រេង​ អន្តរជាតិ ត្រូវការដៃគូ វិនិយោគបន្ថែមទៀត ក្នុង​ការ​ជុំ និង​ពង្រឹក  វិស័យកៅស៊ូ និងដំណាំ​​ កសិ_ ឧស្សាហ៏កម្មផ្សេងៗ ទៀត ដើម្បីធ្វើអោយព្រះរាជាណាចក្រកម្ពុជាrnទៅជាព្រះរាជាណាចកសិកម្ម និងទេសចរណ៏ទៅថ្ងៃអនាគត់ ។